Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:4 - អាល់គីតាប

4 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលី‌ស្ទីន អ្នក​នោះ​ឈ្មោះ​កូលីយ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កី​តម្បាញ។ គាត់​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ គាត់​ដណ្តើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។


រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។


(ស្តេច​អុក ស្តេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ របស់​ស្តេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រែ​នោះ ជា​គ្រែ​ដែក មាន​បណ្តោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។


គ្មាន​សេស‌សល់​ជន‌ជាតិ​អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុងកាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។


ពេល​ទត​កំពុង​តែ​សំណេះ​សំណាល​ជា​មួយ​បងៗ ទាហាន​ភីលី‌ស្ទីន ឈ្មោះ​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រ‌អែល​នូវ​ពាក្យ​ដដែល ទត​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។


ពួក​ភីលី‌ស្ទីន ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រ‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។


គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ​ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ​ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។


មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​គាត់​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម