លោកុប្បត្តិ 6:10 - អាល់គីតាប ណុះហ៍បានបង្កើតកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។ ព្រះគម្ពីរខ្មែរសាកល ណូអេបានបង្កើតកូនប្រុសបីនាក់ គឺសិម ហាំ និងយ៉ាផែត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកណូអេបង្កើតបានកូនប្រុសបី គឺសិម ហាំ និងយ៉ាផែត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណូអេបានបង្កើតកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ នឹងយ៉ាផែត១ |
គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។
នេះជាដំណើររឿងក្រុមគ្រួសាររបស់ណុះហ៍។ ណុះហ៍ ជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់គាត់។ គាត់បានដើរតាមមាគ៌ារបស់អុលឡោះ។