គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំឡូតជាបងប្អូនរបស់គាត់ ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
លោកុប្បត្តិ 50:7 - អាល់គីតាប យូសុះក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ក្រុមអះលីជំអះនៃវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ូសែបក៏ឡើងទៅបញ្ចុះឪពុករបស់គាត់។ អស់ទាំងរាជបម្រើរបស់ផារ៉ោន ពួកចាស់ទុំនៃដំណាក់របស់ទ្រង់ និងអស់ទាំងចាស់ទុំនៃដែនដីអេហ្ស៊ីបបានឡើងទៅជាមួយគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានពួករាជបម្រើផារ៉ោនទាំងអស់ ពួកចាស់ទុំនៃរាជដំណាក់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មាន ឡើងទៅជាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏ឡើងទៅកប់សពឪពុក ហើយពួកមហាតលិកផារ៉ោនទាំងអស់ នឹងពួកចាស់ទុំនៅដំណាក់ទ្រង់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មានក៏ឡើងទៅជាមួយដែរ |
គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំឡូតជាបងប្អូនរបស់គាត់ ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
ស្តេចហ្វៀរ៉អ៊ូនឆ្លើយតបមកវិញថា៖ «សុំអ្នកអញ្ជើញទៅបញ្ចុះសពឪពុករបស់អ្នក ដូចអ្នកបានស្បថជាមួយគាត់ចុះ»។
ក្រុមគ្រួសាររបស់យូសុះទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់គាត់ទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។