ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:4 - អាល់គីតាប

លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ យូសុះ​និយាយ​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ជម្រាប​ស្តេច​ដូច​តទៅ​នេះ:

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដំណាក់​ផារ៉ោន​ថា៖ «ឥឡូវ​នេះ ប្រសិន‌បើ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អស់​លោក សូម​អស់​លោក​ទូល​ថ្វាយ​ផារ៉ោន​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដូច​ត​ទៅ​នេះ:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​ផុត​វេលា​ដែល​គេ​កាន់​ទុក្ខ​ហើយ នោះ​យ៉ូសែប​ក៏​ផ្តាំ​ដល់​ពួក​ដំណាក់​ផារ៉ោន​ថា ឥឡូវ​បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​នៃ​អ្នក​រាល់​គ្នា នោះ​សូម​ទូល​ដល់​ផារ៉ោន​ថា

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។


គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាកកូប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។


ឪពុក​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់​កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀប​ចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ»។


គាត់​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង ដ្បិត​គាត់​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។