លោកុប្បត្តិ 50:17 - អាល់គីតាប
ចូរកូនៗប្រាប់យូសុះថា “កូនអើយចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេជាអ្នកបម្រើរបស់អុលឡោះដែលពុកគោរពនោះផងទៅ!»។ យូសុះឮដូច្នេះ គាត់ក៏យំ។
សូមមើលជំពូក
‘ចូរប្រាប់យ៉ូសែបដូច្នេះ: សូមអត់ទោសចំពោះការបំពានរបស់បងប្អូនឯង និងបាបរបស់ពួកគេផង ដ្បិតពួកគេបានប្រព្រឹត្តការអាក្រក់ចំពោះឯង’។ ដូច្នេះឥឡូវនេះ សូមអត់ទោសចំពោះការបំពានរបស់ពួកបាវបម្រើរបស់ព្រះនៃឪពុកប្អូនផង”។ នៅពេលពួកគេនិយាយដូច្នេះនឹងគាត់ យ៉ូសែបក៏យំ។
សូមមើលជំពូក
"ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។
សូមមើលជំពូក
ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!”»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។
សូមមើលជំពូក
ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះ សូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ
សូមមើលជំពូក