ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ យូសុះប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលផលិតតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
លោកុប្បត្តិ 47:21 - អាល់គីតាប យូសុះបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ ព្រះគម្ពីរខ្មែរសាកល រីឯប្រជារាស្ត្រពីចុងព្រំដែនអេហ្ស៊ីបម្ខាងទៅចុងម្ខាងទៀត យ៉ូសែបបានយកពួកគេជាបាវបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង |
ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ យូសុះប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលផលិតតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
យូសុះបានទិញដីទាំងអស់នៅស្រុកអេស៊ីប ជូនស្តេចហ្វៀរ៉អ៊ូន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗ ដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ស្តេចហ្វៀរ៉អ៊ូន។
រីឯពួកអ៊ីមុាំវិញ យូសុះពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះស្តេចហ្វៀរ៉អ៊ូនមានចេញច្បាប់មួយ ការពារពួកអ៊ីមុាំទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្តេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។