លោកុប្បត្តិ 41:48 - អាល់គីតាប48 ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ យូសុះប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលផលិតតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល48 យ៉ូសែបក៏ប្រមូលស្បៀងអាហារទាំងអស់ក្នុងប្រាំពីរឆ្នាំដែលមកដល់ដែនដីអេហ្ស៊ីប ហើយទុកស្បៀងអាហារទាំងនោះនៅតាមទីក្រុងនានា។ ស្បៀងអាហារពីស្រែចម្ការដែលនៅជុំវិញទីក្រុងណា គាត់ទុកវានៅក្នុងទីក្រុងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦48 ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥48 ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤48 គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចំការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង សូមមើលជំពូក |