ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
លោកុប្បត្តិ 44:21 - អាល់គីតាប ចៅហ្វាយបានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ ព្រះគម្ពីរខ្មែរសាកល លោកក៏មានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ចូរនាំវាមកឯយើង ដើម្បីឲ្យយើងបានឃើញវាផ្ទាល់ភ្នែកផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "ចូរនាំវាចុះមកជួបខ្ញុំកុំខាន ដើម្បីឲ្យខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកផង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង |
ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
បន្ទាប់មក ត្រូវនាំប្អូនរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលអ្នករាល់គ្នានិយាយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។
យើងខ្ញុំបានជម្រាបចៅហ្វាយថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាស្លាប់មិនខាន”។
យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងអ្នកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃអ្នក។ ប្រសិនបើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងអ្នក តែបើអ្នកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងអស់ស្ថិតនៅចំពោះមុខអ្នកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែអ្នកពេញចិត្ត»។
ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី ក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេ យើងនឹងតាមមើលពួកគេជានិច្ច ដើម្បីធ្វើឲ្យពួកគេវេទនា គឺមិនមែនផ្ដល់សេចក្ដីសុខទេ»។