ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 43:2 - អាល់គីតាប

កាល​បរិភោគ​ស្រូវ ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ យ៉ាកកូប​និយាយ​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បរិ‌ភោគ​ស្រូវ​ដែល​បាន​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ ឪពុក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​ខ្លះ​មក​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បរិភោគ​ស្រូវ​ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត

សូមមើលជំពូក



លោកុ‌ប្បត្តិ 43:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។


«សូម​ទោស​លោក យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្តង​រួច​មក​ហើយ។


យូដា​តប​ថា៖ «អ្នក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។


ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។


ឪពុក​និយាយ​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។


ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


នាង​រិះ‌គិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។


អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។