អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
លោកុប្បត្តិ 43:16 - អាល់គីតាប កាលយូសុះឃើញពុនយ៉ាម៉ីនមកជាមួយបងៗ គាត់ក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់គាត់ថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់ រួមជាមួយខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល នៅពេលយ៉ូសែបឃើញបេនយ៉ាមីននៅជាមួយពួកបងប្រុស គាត់ក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរនាំអ្នកទាំងនេះមកក្នុងផ្ទះ ហើយសម្លាប់សត្វ ព្រមទាំងរៀបចំចុះ ដ្បិតអ្នកទាំងនេះនឹងហូបជាមួយយើងនៅពេលថ្ងៃត្រង់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់ |
អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
លុះអ៊ីសាហាក់បានធំបន្តិច ហើយត្រូវផ្តាច់ដោះ អ៊ីព្រហ៊ីមរៀបពិធីជប់លាងមួយយ៉ាងធំ នៅថ្ងៃផ្តាច់ដោះនោះ។
អ៊ីសាហាក់ធ្វើពិធីជប់លៀងជូនស្តេច និងជូនអ្នកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
យ៉ាកកូបបានធ្វើគូរបានជូនអុលឡោះនៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់គាត់មកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់យូសុះ ហើយពោលទៅគាត់ថា៖
បន្ទាប់មក យូសុះបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗ នៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។
ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច យូសុះនិយាយទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់គាត់ថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ?
តើគួរឲ្យអញយកនំបុ័ង យកទឹក និងសាច់ដែលអញបានបំរុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។