ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:21 - អាល់គីតាប

ទោះ​បី​គោ​ញី​ស្គមៗ លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ពួកវា​លេប​គោធាត់ទាំងនោះ​បាត់ទៅ ក៏​មើលទៅ​មិន​ដឹង​ថា​បាន​លេប​ផង ពីព្រោះ​រាង​ពួកវា​នៅតែ​អាក្រក់មើល​ដូច​ពីមុន​ដដែល​។ រួច​យើង​ក៏​ភ្ញាក់ឡើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​កាល​គោ​ញី​ស្គមៗ​បាន​ស៊ី​គោ​ធាត់ៗ​ហើយ នោះ​គ្មាន​អ្នក​ណា​បាន​ដឹង​ថា​វា​បាន​ស៊ី​អ្វី​ផង ព្រោះ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​បាន​ស៊ី​ទៅ​ហើយ នោះ​ក៏​មិន​ដឹង​ជា​បាន​ស៊ី​អ្វី​ផង ដ្បិត​នៅ​តែ​អាក្រក់​មើល​ដូច​កាល​ពី​មុន​ដែរ នោះ​យើង​ក៏​ភ្ញាក់​ឡើង

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង​បាន​លេប​គោ​ញី​ធាត់ៗ ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។


បន្ទាប់​មក យើង​យល់​សុបិន​ម្តង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ


បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក​នឹង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។


នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។


ប្រជា‌ជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ គេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ដែល​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។