លោកុប្បត្តិ 41:2 - អាល់គីតាប មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេ មកស៊ីស្មៅតាមមាត់ច្រាំង។ ព្រះគម្ពីរខ្មែរសាកល នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឃើញមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅនៅទីវាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមើលមានគោញី៧មានសាច់ច្រើនធាត់ល្អ ឡើងពីទន្លេមកស៊ីនៅទីវាល |
បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែកនឹងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។
ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ នឹងហិនហោចអស់គ្មានសល់! អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។