ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:19 - អាល់គីតាប

បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​ដែល​ខ្សោយ រាង​អាក្រក់​ខ្លាំង ហើយ​ស្គម ឡើងមក​តាមក្រោយ​ពួកវា​។ យើង​មិនដែល​ឃើញ​សត្វ​អាក្រក់មើល​បែប​នេះ នៅ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គមៗ ហើយ​អាក្រក់​មើល​ណាស់ យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​បែប​នេះ នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ឃើញ​មាន​គោ​ញី​៧​ទៀត​ឡើង​មក​តាម​ក្រោយ វា​ស្គម​ហើយ​អាក្រក់​មើល​ណាស់ គឺ​ស្គម​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​យ៉ាង​នោះ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​គោ​ញី​ធាត់ៗ ល្អ​ប្រាំ​ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។


គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង​បាន​លេប​គោ​ញី​ធាត់ៗ ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។


បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក​នឹង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។


កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាក​ស្នាម ឬ​ពិការ ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ឡើយ ដ្បិត​ទ្រង់​ស្អប់​ខ្ពើម​គូរបាន​បែប​នេះ។