Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:19 - ព្រះគម្ពីរខ្មែរសាកល

19 រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​ដែល​ខ្សោយ រាង​អាក្រក់​ខ្លាំង ហើយ​ស្គម ឡើងមក​តាមក្រោយ​ពួកវា​។ យើង​មិនដែល​ឃើញ​សត្វ​អាក្រក់មើល​បែប​នេះ នៅ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គមៗ ហើយ​អាក្រក់​មើល​ណាស់ យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​បែប​នេះ នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​ឃើញ​មាន​គោ​ញី​៧​ទៀត​ឡើង​មក​តាម​ក្រោយ វា​ស្គម​ហើយ​អាក្រក់​មើល​ណាស់ គឺ​ស្គម​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​យ៉ាង​នោះ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:19
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។


គោញី​ស្គម ហើយ​អាក្រក់មើល​ទាំងនោះ ក៏​ស៊ី​គោញី​ធាត់​ទាំង​ប្រាំពីរ​ក្បាល​មុន​នោះ​អស់ទៅ​។


រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​រាង​អាក្រក់ ហើយ​ស្គម ឡើងមក​តាមក្រោយ​ពី​ទន្លេនីល ហើយ​ឈរ​នៅក្បែរ​គោញី​ទាំងនោះ​នៅ​មាត់​ទន្លេនីល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម