ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:13 - អាល់គីតាប

ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ស្តេច​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្តេច​ឲ្យ​គេ​ព្យួរ​ក​មហា‌តលឹក​ម្នាក់​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយមក ដូចដែល​គាត់​បាន​កាត់ស្រាយ​ឲ្យ​យើងខ្ញុំ​យ៉ាងណា វា​ក៏​កើតឡើង​យ៉ាងនោះដែរ គឺ​ខ្ញុំព្រះបាទ​ត្រូវបាន​ស្ដារ​តំណែង​ឡើងវិញ រីឯ​ម្នាក់ទៀត​ត្រូវបាន​ព្យួរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ‌ការណ៍​នោះ​ក៏​កើត​មាន ដូច​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ទូល‌បង្គំ​បាន​ទទួល​តំណែង​របស់​ទូល‌បង្គំ​ដូច​ដើម​វិញ ហើយ​អ្នក​ដុត​នំ​ត្រូវ​ព្យួរ​ក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​ឲ្យ​គេ​ព្យួរ-ក មហា‌តលិក​ម្នាក់​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក៏​កើត​ដល់​យើង​ខ្ញុំ​ដូច​គាត់​បាន​កាត់​ស្រាយ​មែន ឯ​ទូលបង្គំ គាត់​កាត់​ថា នឹង​បាន​តាំង​ឡើង​ក្នុង​ដំណែង​ដើម​របស់​ទូលបង្គំ ហើយ​អ្នក​១​នោះ​គាត់​កាត់​ថា នឹង​ត្រូវ​ចង​ព្យួរ​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​នាក់​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ស្តេច​អេស៊ីប ជា​ចៅ‌ហ្វាយ​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា និង​ម្នាក់​ទៀត​មាន​នា​ទី​ជូន​នំបុ័ង។


យូសុះ​និយាយ​ទៅ​គាត់​ថា៖ «សុបិន​របស់​អ្នក​មាន​ន័យ​ដូច​តទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។


មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រំលើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កំទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។


និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ទ្រង់​មក​កំទេច​ក្រុង​យេរូ‌សាឡឹម។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​និមិត្ត‌ហេតុ​អស្ចារ្យ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។