ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 4:13 - អាល់គីតាប

កបេល​និយាយ​ទៅ​កាន់អុលឡោះ‌តាអាឡា​ថា៖ «ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាអ៊ីន​ក៏​ទូល​ព្រះយេហូវ៉ា​ថា​៖ “ទោស​របស់ទូលបង្គំ​ធ្ងន់​ហួស​នឹង​ទ្រាំទ្រ​បាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​កាអ៊ីន​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូលបង្គំ​ធ្ងន់​ពេក​ណាស់ នឹង​ទ្រាំ‌ទ្រ​មិន​បាន​ទេ

សូមមើលជំពូក



លោកុ‌ប្បត្តិ 4:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ​ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់​ព្រាត់​នៅ​លើ​ផែនដី»។


ថ្ងៃ​នេះ ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ដី​ដែល​មាន​ជី​ជាតិ​ល្អ ខ្ញុំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ទ្រង់​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា​សាត់​ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ខ្ញុំ គេ​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។


គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។


នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គេ​នាំ​គ្នា​ជេរ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់នៃ​សូរ៉កា ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ដ​នោះ​ឡើយ។


ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​សាម‌សិប​គីឡូ‌ក្រាម ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​អុលឡោះ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។


មនុស្ស‌ម្នា​ត្រូវ​រលាក​ដោយ​កំដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​នាម​អុលឡោះ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​ឡើយ។