Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:13 - ព្រះគម្ពីរខ្មែរសាកល

13 កាអ៊ីន​ក៏​ទូល​ព្រះយេហូវ៉ា​ថា​៖ “ទោស​របស់ទូលបង្គំ​ធ្ងន់​ហួស​នឹង​ទ្រាំទ្រ​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ ទូល‌បង្គំ​ទ្រាំ‌ទ្រ​មិន​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​កាអ៊ីន​ទូល​ព្រះ‌អម្ចាស់​ថា៖ «ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូលបង្គំ​ធ្ងន់​ពេក​ណាស់ នឹង​ទ្រាំ‌ទ្រ​មិន​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កបេល​និយាយ​ទៅ​កាន់អុលឡោះ‌តាអាឡា​ថា៖ «ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​អ្នក​ភ្ជួររាស់​ដី វា​នឹង​លែង​ផ្ដល់​ភោគផល​របស់វា​ដល់​អ្នក​ទៀត​ហើយ​។ អ្នក​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី”។


មើល៍! ថ្ងៃនេះ​ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ទឹកដី​នេះ ដូច្នេះ​ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។ ទូលបង្គំ​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី ហើយ​អស់អ្នក​ដែល​ឃើញ​ទូលបង្គំ មុខជា​សម្លាប់​ទូលបង្គំ​មិនខាន”។


ពួកគេ​ជេរប្រមាថ​ព្រះ​នៃ​ស្ថានសួគ៌ ដោយសារតែ​ការឈឺចាប់​របស់​ខ្លួន និង​ដោយសារតែ​ដំបៅ​របស់​ពួកគេ ហើយ​មិន​កែប្រែចិត្ត​ពី​អំពើ​របស់​ខ្លួន​ឡើយ​។


បន្ទាប់មក មាន​ដុំទឹកកក​ធំ​ៗ ដែល​ដុំនីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិបគីឡូក្រាម ធ្លាក់​ពី​លើមេឃ​មក​លើ​មនុស្ស នោះ​ពួកគេ​ក៏​ជេរប្រមាថ​ព្រះ​ដោយសារតែ​គ្រោះកាច​ពី​ដុំទឹកកក ដ្បិត​គ្រោះកាច​នោះ​ធ្ងន់ធ្ងរ​ក្រៃលែង​៕


មនុស្ស​ត្រូវបាន​កម្លោច​ដោយ​កម្ដៅ​យ៉ាងខ្លាំង ពួកគេ​ក៏​ជេរប្រមាថ​ព្រះនាម​របស់​ព្រះ​ដែល​មាន​សិទ្ធិអំណាច​លើ​គ្រោះកាច​ទាំងនោះ ហើយ​មិន​កែប្រែចិត្ត ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម