គាត់បង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះដូចតទៅនេះ គឺសឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។
លោកុប្បត្តិ 36:35 - អាល់គីតាប ស្តេចហ៊ូសាំស្លាប់ទៅ ស្តេចហាដាឌ ជាកូនរបស់បេដាឌ មកពីក្រុងអាវីតបានឡើងគ្រងរាជ្យជំនួស។ គឺស្តេចនេះហើយ ដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ ព្រះគម្ពីរខ្មែរសាកល ហ៊ូសាមក៏សោយទិវង្គត នោះហាដាឌបុត្ររបស់បេដាឌដែលវាយជនជាតិម៉ាឌាននៅវាលម៉ូអាប់ បានឡើងសោយរាជ្យជំនួសទ្រង់ ហើយឈ្មោះទីក្រុងរបស់ទ្រង់ គឺអាវីត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហ៊ូសាមសុគតទៅ រួចព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ ដែលបានវាយពួកម៉ាឌាននៅស្រុកម៉ូអាប់ បានឡើងគ្រងរាជ្យជំនួស ហើយទីក្រុងរបស់ស្ដេច គឺអាវីត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត |
គាត់បង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះដូចតទៅនេះ គឺសឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។
ពេលស្តេចហ៊ូសាមស្លាប់ ស្តេចហាដាដជាកូនរបស់លោកបេដាដមកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយ ដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។