កូនចៅរបស់រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់បាសម៉ាត ភរិយារបស់អេសាវ។
លោកុប្បត្តិ 36:14 - អាល់គីតាប កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។ ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ (នាងជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀន) នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ាឲ្យអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់នាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ដែលជាកូនស្រីរបស់អ័ណា ហើយជាចៅរបស់ស៊ីបៀន។ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យលោកអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។ |
កូនចៅរបស់រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់បាសម៉ាត ភរិយារបស់អេសាវ។
រីឯមេកន្ទ្រាញរបស់កូនចៅអេសាវ មានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់អេសាវ មានថេម៉ាន អូម៉ារ សេផូ កេណាស
មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី
ហើយអហូលីបាម៉ា បង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះ ជាកូនរបស់អេសាវ ដែលកើតនៅស្រុកកាណាន។