ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:10 - អាល់គីតាប

កូន​ចៅ​របស់​អេសាវ​មាន​ឈ្មោះ​ដូច​តទៅ: អេលី‌ផាស ជា​កូន​របស់​អដា ភរិយា​របស់​អេសាវ។ រេហួល ជា​កូន​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​ឈ្មោះ​របស់​កូនចៅ​អេសាវ​: អេលីផាស​ជា​កូនប្រុស​របស់​អ័ដា​ប្រពន្ធ​អេសាវ រេហួល​ជា​កូនប្រុស​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ឈ្មោះ​កូន​ចៅ​របស់​លោក​អេសាវ គឺ​អេលី‌ផាស ជា​កូន​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ និង​រេហួល ជា​កូន​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ អេលី‌ផាស​ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល​ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ នឹង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ គាត់​រៀប​ការ​ជា​មួយ​យូឌីត ជា​កូន​របស់​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប​ការ​ជា​មួយ​នឹង​បាសម៉ាត់ ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត។


កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អេសាវ ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។