លោកុប្បត្តិ 35:15 - អាល់គីតាប យ៉ាកកូបបានដាក់ឈ្មោះកន្លែងដែលអុលឡោះមានបន្ទូលមកគាត់នោះថា «បេតអែល»។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ាកុបហៅកន្លែងដែលព្រះបានមានព្រះបន្ទូលជាមួយលោកនោះថា "បេត-អែល"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ហៅកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។ |
អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក
គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។