ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង?
លោកុប្បត្តិ 34:29 - អាល់គីតាប ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មាន ដែលមាននៅក្នុងផ្ទះគេផង។ ព្រះគម្ពីរខ្មែរសាកល ក៏រឹបអូសយកទ្រព្យសម្បត្តិទាំងអស់ កូនក្មេងទាំងអស់ និងពួកស្រីៗរបស់អ្នកទាំងនោះ ហើយក៏ចាប់យកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់យកទ្រព្យសម្បត្តិទាំងអស់ នឹងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង |
ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង?
កូនប្រុសយ៉ាកកូបឯទៀតៗ បានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះ បានធ្វើឲ្យឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។
ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។
យ៉ាកកូបនិយាយទៅកាន់ស៊ីម្មាន និងលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំឲ្យពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។
កងទ័ពអ៊ីស្រអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។