អ៊ីសាហាក់បានហៅយ៉ាកកូបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។
លោកុប្បត្តិ 34:16 - អាល់គីតាប ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកអ្នក ហើយយើងក៏នឹងដណ្តឹងកូនស្រីរបស់ពួកអ្នកដែរ យើងនឹងរស់នៅជាមួយពួកអ្នក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ ព្រះគម្ពីរខ្មែរសាកល នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ធ្វើដូច្នោះ ទើបយើងនឹងឲ្យកូនស្រីរបស់យើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកមកវិញដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយត្រឡប់ទៅជាសាសន៍តែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នោះទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកលោក ហើយយើងក៏នឹងដណ្ដឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនឹងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនឹងត្រឡប់ទៅជាសាសន៍តែ១ |
អ៊ីសាហាក់បានហៅយ៉ាកកូបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។
យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកអ្នកសុខចិត្តខតាន់ដូចយើង គឺត្រូវខតាន់ឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកអ្នក។
ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមខតាន់ដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។