ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:10 - អាល់គីតាប

បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំនៅ​រក​ស៊ី និង​ទិញ​ដី​ធ្លី នៅ​ស្រុក​នេះ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ពួកលោក​នឹង​បាន​រស់នៅ​ជាមួយ​ពួកយើង ហើយ​ទឹកដី​នេះ​បើកចំហ​ដល់​ពួកលោក​។ ចូរ​រស់នៅ ហើយ​ធ្វើជំនួញ ព្រមទាំង​ទទួលបានកម្មសិទ្ធិ​នៅ​ស្រុកនេះ​ចុះ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​ស្រុក​នេះ​នឹង​បើក​ចំហ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ធ្វើ​ជំនួញ ព្រម​ទាំង​ទិញ​ដី​ធ្លីក្នុង​ស្រុក​នេះ​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បងប្អូន ដូច្នេះ សូម​បងប្អូន​តាំង​ទី​លំ‌នៅ​រក​ស៊ី និង​ទិញ​ដី‌ធ្លី​នៅ​ស្រុក​នេះ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​យើង ហើយ​ស្រុក​យើង​នេះ​នឹង​បាន​នៅ​ចំហ​ចំពោះ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ហើយ​ធ្វើ​ជំនួញ​ចុះ ព្រម​ទាំង​ទិញ​ដី​ទុក​ជា​កេរ្តិ៍‌អាករ​សំរាប់​អ្នក​រាល់​គ្នា​ត​ទៅ

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។


ស្តេច​អប៊ីម៉ា‌ឡិច​មាន​ប្រសាសន៍​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ អ្នក​ចង់​តាំង​ទី​លំ​នៅ នៅ​ទី​ណា​ក៏​បាន តាម​តែ​អ្នក​ពេញ​ចិត្ត»។


ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​ឌីណា​ថា៖ «សូម​មេត្តា​អធ្យា‌ស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់។


សូម​បង‌ប្អូន​ចង​ស្ពាន​មេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយ​សារ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​បង‌ប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​ឲ្យ​យើង​ខ្ញុំ ហើយ​បង‌ប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។


រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប​ការ​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ រួច​ហើយ ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។


ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្ម‌សិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។