យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
លោកុប្បត្តិ 33:16 - អាល់គីតាប នៅថ្ងៃដដែលនោះ អេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះនៅថ្ងៃនោះ អេសាវក៏ត្រឡប់ទៅវិញតាមផ្លូវរបស់គាត់ទៅសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃដដែលនោះ លោកអេសាវក៏វិលត្រឡប់តាមផ្លូវ ទៅឯស្រុកសៀរវិញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ |
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
អេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ យ៉ាកកូបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។
រីឯយ៉ាកកូប គាត់ចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ គាត់បានសង់ផ្ទះមួយសម្រាប់គាត់ និងសង់រោងសម្រាប់ហ្វូងសត្វរបស់គាត់ដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
ស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។