ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
លោកុប្បត្តិ 31:35 - អាល់គីតាប រ៉ាជែលជម្រាបឪពុកថា៖ «សូមលោកឪពុកកុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ ឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ ព្រះគម្ពីរខ្មែរសាកល រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។ |
ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
រ៉ាជែលបានយករូបព្រះទាំងនោះ ដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។
យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ?
នាងបាតសេបាក៏ចូលទៅជួបស្តេចស៊ូឡៃម៉ាន ដើម្បីជម្រាបពីសំណូមពររបស់សម្តេចអដូនីយ៉ា។ ស្តេចស៊ូឡៃម៉ានចុះពីបល្ល័ង្ក មករកមាតា ហើយគោរព។ បន្ទាប់មក គាត់នៅលើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយ ជូនមាតានៅខាងស្តាំ។
ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
«កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវនាងត្រូវនៅក្នុងភាពមិនបរិសុទ្ធអស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពឪពុកម្តាយរបស់ខ្លួន ត្រូវគោរពថ្ងៃសម្រាករបស់យើង។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសអះលីជំអះ។ ចូរគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយ ដោយយល់ដល់អុលឡោះជាអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។
បងប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្ដសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។
ដូចជាសាទីសារ៉ា ដែលបានស្ដាប់បង្គាប់អ៊ីព្រហ៊ីម ទាំងហៅគាត់ថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។