ឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» យ៉ាកកូបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្តាប់សេចក្តីដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
លោកុប្បត្តិ 30:32 - អាល់គីតាប ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ ព្រះគម្ពីរខ្មែរសាកល គឺនៅថ្ងៃនេះ សូមឲ្យខ្ញុំទៅក្នុងហ្វូងសត្វទាំងមូលរបស់លោកអ៊ំ ដើម្បីញែកអស់ទាំងចៀមសម្បុរពព្លាក់ និងសម្បុរពពាល ហើយចៀមសម្បុរខ្មៅទាំងអស់ក្នុងកូនចៀម ព្រមទាំងសត្វសម្បុរពពាល និងសម្បុរពព្លាក់ក្នុងហ្វូងពពែ ចេញពីហ្វូងសត្វរបស់លោកអ៊ំ ទុកជាថ្លៃឈ្នួលរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ នឹងពពាល ហើយនឹងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ |
ឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» យ៉ាកកូបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្តាប់សេចក្តីដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។
ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាដឹងថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វណាដែលមិនសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។
នៅថ្ងៃដដែលនោះ ឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀម ដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗពពាល និងមានពណ៌អុជៗទាំងអស់។
ប្រសិនបើឪពុករបស់អូនពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។