ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
លោកុប្បត្តិ 30:24 - អាល់គីតាប គាត់ដាក់ឈ្មោះកូននោះថា “យូសុះ ទាំងពោលថា៖ «សូមអុលឡោះតាអាឡាបន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»”។ ព្រះគម្ពីរខ្មែរសាកល នាងដាក់ឈ្មោះកូននោះថា យ៉ូសែប ដោយនិយាយថា៖ “សូមឲ្យព្រះយេហូវ៉ាបន្ថែមកូនប្រុសមួយទៀតដល់ខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងដាក់ឈ្មោះកូននោះថា "យ៉ូសែប" ដោយពោលថា «សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំមានកូនមួយទៀត!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ឈ្មោះកូននោះថា “យ៉ូសែប” ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។ |
ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
នេះជាដំណើររឿងក្រុមគ្រួសាររបស់យ៉ាកកូប។ កាលយូសុះនៅពីក្មេង មានអាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់ប៊ីលហា និងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យូសុះបានមករៀបរាប់ប្រាប់ឪពុក អំពីពាក្យសំដីអាក្រក់របស់បងៗ។
ដោយឃើញឪពុកស្រឡាញ់យូសុះខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យូសុះ រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសំដីទន់ភ្លន់បានឡើយ។
នៅគ្រានោះយូសុះមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយគាត់ចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់យូសុះនាំគ្នាមកក្រាបចំពោះគាត់ អោនមុខដល់ដី។
«កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យូសុះ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រអែលទាំងមូលជាដៃគូនឹងគ្នា”។
មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូសុះ និងមួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធពុនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។