គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
លោកុប្បត្តិ 29:9 - អាល់គីតាប យ៉ាកកូបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលយ៉ាកុបកំពុងនិយាយជាមួយពួកគេ រ៉ាជែលក៏មកដល់ជាមួយហ្វូងចៀមរបស់ឪពុកនាង ដ្បិតនាងជាអ្នកគង្វាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល |
គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
ពេលយ៉ាកកូបឃើញរ៉ាជែល ជាកូនរបស់ឡាបាន់ ដែលជាបងប្រុសរបស់ម្តាយគាត់ និងហ្វូងចៀមរបស់ឡាបាន់មកដល់ គាត់ក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្តូង រួចដងទឹកឲ្យសត្វរបស់ឡាបាន់ផឹក។
គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគំរបអណ្តូងឲ្យវាផឹកទឹក»។
ម៉ូសាយល់ព្រមរស់នៅជាមួយអ៊ីមុាំ។ អ៊ីមុាំលើកនាងសេផូរ៉ា ជាកូនស្រីឲ្យគាត់ធ្វើជាភរិយា។
ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹកក៏សួរថា៖ «តើលោកអ្នកទាយនៅទីនេះឬទេ?»។