Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​គាត់​កំពុង​និយាយ​នឹង​គេ​នៅ​ឡើយ នោះ​រ៉ាជែល​នាង​នាំ​ហ្វូង​ចៀម​របស់​ឪពុក​មក​ដល់ ដ្បិត​គឺ​នាង​ហើយ​ដែល​ជា​អ្នក​ឃ្វាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ខណៈដែល​យ៉ាកុប​កំពុង​និយាយ​ជាមួយ​ពួកគេ រ៉ាជែល​ក៏​មក​ដល់​ជាមួយ​ហ្វូងចៀម​របស់​ឪពុក​នាង ដ្បិត​នាង​ជា​អ្នកគង្វាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​លោក​កំពុង​និយាយ​ជាមួយ​គេ​នៅ​ឡើយ នាង​រ៉ាជែល​ក៏​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យ៉ាកកូប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ


កាល​យ៉ាកុប​ក្រឡេក​ឃើញ​រ៉ាជែល​ជា​កូន​ឡាបាន់​ឪពុក​ធំ​គាត់ នោះ​គាត់​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​ឡាបាន់​ឪពុក​ធំ​ផឹក


តែ​គេ​ឆ្លើយ​ថា មិន​កើត​ទេ ទាល់​តែ​ហ្វូង​ចៀម​ទាំង​អស់​បាន​មូល​មក​ព្រម ហើយ​បាន​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ នោះ​ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន។


ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ


កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា តើ​អ្នក​មើល‌ឆុត​នៅ​ទី​នេះ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម