យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
លោកុប្បត្តិ 27:17 - អាល់គីតាប បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកឲ្យយ៉ាកកូបជាកូនកាន់។ ព្រះគម្ពីរខ្មែរសាកល រួចប្រគល់ម្ហូបដ៏ឆ្ងាញ់ និងនំប៉័ងដែលនាងបានធ្វើ ទៅក្នុងដៃយ៉ាកុបកូនប្រុសរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំប៉័ងដែលគាត់បានធ្វើ មកឲ្យលោកយ៉ាកុបជាកូនកាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ នឹងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។ |
យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
យ៉ាកកូបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ អ៊ីសាហាក់ឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។
បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។