ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:8 - អាល់គីតាប

គាត់​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ អប៊ីម៉ា‌ឡិច ជា​ស្តេច​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ក្រឡេក​មើល​តាម​បង្អួច ឃើញ​អ៊ីសា‌ហាក់​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​រ៉ហ្វ៊ីកា ជា​ភរិយា​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​គាត់​នៅ​ទីនោះ​បាន​យូរ​ថ្ងៃ​ហើយ មាន​ថ្ងៃ​មួយ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​អើតមើល​តាម​បង្អួច ហើយ​ឃើញ នោះ​មើល៍! អ៊ីសាក​កំពុង​ប្រឡែង​ជាមួយ​រេបិកា​ប្រពន្ធ​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​បាន​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលី‌ស្ទីន បាន​ក្រឡេក​មើល​តាម​បង្អួច ឃើញ​លោក​អ៊ីសាក​កំពុង​ប្រឡែង​ជាមួយ​នាង​រេបិកា ជា​ប្រពន្ធ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ទៅ អ័ប៊ី‌ម៉្មា‌ឡិច ស្តេច​សាសន៍​ភីលីស្ទីន ក៏​ទត​តាម​បង្អួច​មក ឃើញ​អ៊ីសាក​កំពុង​ប្រឡែង​នឹង​រេបិកា​ជា​ប្រពន្ធ

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​គាត់ អំពី​ភរិយា​របស់​គាត់ គាត់​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ គាត់​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​គាត់​ឡើយ ព្រោះ​គាត់​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​គាត់ ដ្បិត​រ៉ហ្វ៊ីកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


ស្តេច​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​អ៊ីសា‌ហាក់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «នាង​ជា​ភរិយា​របស់​អ្នក​ទេ​តើ! ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ អ៊ីសា‌ហាក់​ឆ្លើយ​ថា៖ «ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ខ្ញុំ»។


មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ សម្លឹង​ទៅ​ផ្លូវ​កែង


ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​អុលឡោះ​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កំដៅ​ថ្ងៃ។


ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។


ទ្រង់​ដែល​បាន​សង់​អ្នក នឹង​រៀប‌ការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀប‌ការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ម្ចាស់​របស់​អ្នក​យ៉ាង​នោះ​ដែរ។


ម្តាយ​របស់​ស៊ីសេ‌រ៉ា​សម្លឹង​មើល​តាម​ប្រឡោះ គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖ ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?