លោកុប្បត្តិ 26:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 កាលគាត់នៅទីនោះបានយូរថ្ងៃហើយ មានថ្ងៃមួយអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីនអើតមើលតាមបង្អួច ហើយឃើញ នោះមើល៍! អ៊ីសាកកំពុងប្រឡែងជាមួយរេបិកាប្រពន្ធរបស់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 កាលលោកបាននៅស្រុកនោះអស់រយៈពេលយ៉ាងយូរ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន បានក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងប្រឡែងជាមួយនាងរេបិកា ជាប្រពន្ធរបស់លោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។ សូមមើលជំពូកអាល់គីតាប8 គាត់ស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ អប៊ីម៉ាឡិច ជាស្តេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួច ឃើញអ៊ីសាហាក់កំពុងតែប្រឡែងលេងជាមួយរ៉ហ្វ៊ីកា ជាភរិយារបស់គាត់។ សូមមើលជំពូក |
ចូររស់នៅដោយអំណរ ជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង