យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
លោកុប្បត្តិ 25:28 - អាល់គីតាប អ៊ីសាហាក់ស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯរ៉ហ្វ៊ីកាវិញ គាត់ស្រឡាញ់យ៉ាកកូប។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបិកាវិញ គាត់ស្រឡាញ់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។ |
យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។
អ៊ីសាហាក់ក៏និយាយថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ យ៉ាកកូបរៀបចំជូនឪពុកពិសា គាត់បានចាក់ទឹកទំពំាងបាយជូរជូនគាត់ពិសាដែរ។
ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។
គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន។
បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកកូនចូលចិត្ត។