គាត់ដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលសារ៉ាបានបង្កើតជូនគាត់ថា “អ៊ីសាហាក់”។
លោកុប្បត្តិ 25:19 - អាល់គីតាប នេះជាដំណើររឿងរបស់អ៊ីសាហាក់ជាកូនអ៊ីព្រហ៊ីម។ អ៊ីព្រហ៊ីមបានបង្កើតអ៊ីសាហាក់។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អ៊ីសាកកូនប្រុសអ័ប្រាហាំ: អ័ប្រាហាំបង្កើតអ៊ីសាក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់លោកអ៊ីសាក កូនលោកអ័ប្រាហាំ។ លោកអ័ប្រាហាំបានបង្កើតលោកអ៊ីសាក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះជាដំណវង្សពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក |
គាត់ដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលសារ៉ាបានបង្កើតជូនគាត់ថា “អ៊ីសាហាក់”។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់អ៊ីព្រហ៊ីម មានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និងដេដាន់។
អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់
លោកយូដាជាកូនណាពីយ៉ាកកូប យ៉ាកកូបជាកូនណាពីអ៊ីសាហាក់ អ៊ីសាហាក់ជាកូនណាពីអ៊ីព្រហ៊ីម អ៊ីព្រហ៊ីមជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។