Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 1:32 - អាល់គីតាប

32 រីឯ​កូន​របស់​នាង​កិទូ‌រ៉ា ជា​ប្រពន្ធ​ចុង​របស់​អ៊ីព្រហ៊ីម មាន​ស៊ីម‌រ៉ាន យ៉ុក‌សាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុក‌សាន គឺ​សា‌បា និង​ដេដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អ័ប្រា‌ហាំ នាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុក‌សាន មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុក‌សាន គឺ​សេបា និង​ដេដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 រីឯ​កូន​របស់​នាង​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ មាន ស៊ីម‌រ៉ាន យ៉ុក‌សាន​មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុក‌សាន​គឺ សា‌បា និង​ដេដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​អ័ប្រា‌ហាំនាង​បង្កើត​បាន​ស៊ីម‌រ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីស‌បាក់ នឹង​ស៊ូអា ឯ​កូន​របស់​យ៉ុកសាន គឺ​សេបា នឹង​ដេដាន់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 1:32
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យូសុះ​ចេញ​ពី​អណ្តូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យូសុះ​ទៅ​ស្រុក​អេស៊ីប។


ភរិយា​របស់​ស្តេច​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី‌ល្បាញ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ដូច្នេះ​នាង​ក៏​មក​ជួប​ស៊ូឡៃ‌ម៉ាន​ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។


យេធើរ ណាភីស និង​កេដ‌ម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​អ៊ីស្មា‌អែល។


កូន​របស់​លោក​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូ‌រ៉ា។


ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ាន នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​ជំនូន​មក​ជូន​ស្តេច ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ជូន​ដែរ។


សូម​ឲ្យ​ស្តេច​មាន​អាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ជូន​ស្តេច គេ​នឹង​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​ស្តេច ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ជូន​ពរ​ដល់​ស្តេច។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។ ជន‌ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយ នៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោត ក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ!


សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។


ស្រុក​ដេដាន់ ស្រុក​តេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។


អ្នក​ក្រុង​ដេដាន់​អើយ ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន ដល់​ពូជ‌ពង្ស​របស់​អេសាវ គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ស្រុក​អេដុម យើង​នឹង​ដក​ជីវិត​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​បំផ្លាញ​ស្រុក​គេ​តាំង​ពី​ថេម៉ាន រហូត​ដល់​ដេដាន់ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។


ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចំបាំង​មក​លក់​ឲ្យ​អ្នក។


ពេល​នោះ មាន​បុរស​ម្នាក់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​នៅ​មុខ​ម៉ូសា និង​នៅ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


«ចូរ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង​សឹក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។ បន្ទាប់​មក អ្នក​នឹង​ស្លាប់​ទៅ​ជួប​ជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម