លោកុប្បត្តិ 25:10 - អាល់គីតាប គឺចម្ការដែលអ៊ីព្រហ៊ីមបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពអ៊ីព្រហ៊ីម និងសារ៉ានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធ។ |
អ៊ីព្រហ៊ីមក៏ព្រមព្រៀងជាមួយអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់មានប្រសាសន៍នៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
តាំងពីពេលនោះមក ដីចម្ការរបស់អេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចម្ការ ទាំងរូងភ្នំ និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះទាំងមូល
ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងរូងភ្នំដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារគាត់។
គឺសូមឲ្យគាត់ផ្ទេររូងភ្នំម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺរូងភ្នំដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់រូងភ្នំនោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្តាលចំណោមបងប្អូនទាំងអស់គ្នា»។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។