ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:6 - អាល់គីតាប

អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​ឲ្យ​សោះ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ័ប្រាហាំ​និយាយ​នឹង​គាត់​ថា​៖ “ត្រូវប្រាកដថា​កុំឲ្យ​នាំ​កូនប្រុស​របស់ខ្ញុំ​ត្រឡប់​ទៅ​ទីនោះ​វិញ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​នាំ​កូន​របស់​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​ឲ្យ​សោះ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប្រា‌ហាំ​ប្រាប់​ថា ចូរ​ឯង​ប្រយ័ត កុំ​ឲ្យ​នាំ​កូន​អញ​ត្រឡប់​ទៅ​ឯ​ណោះ​វិញ​ឡើយ

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​នាំ​កូន​ប្រុស​របស់​ចៅ‌ហ្វាយ ទៅ​ស្រុក​ដែល​ចៅ‌ហ្វាយ​បាន​ចាក​ចេញ​មក​នោះ​ឬ?»។


ប្រសិន​បើ​នាង​មិន​យល់​ព្រម​មក​តាម​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ តែ​កុំ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​ជា​ដាច់​ខាត»។


អាល់ម៉ា‌ហ្សៀស​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។


ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត។


ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។