ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:59 - អាល់គីតាប

គេ​ក៏​អនុញ្ញាត​ឲ្យ​រ៉ហ្វ៊ីកា ជា​ប្អូន និង​មេ​ដោះ​របស់​នាង​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម និង​អ្នក​ដែល​មក​ជា​មួយ​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​ជូនដំណើរ​រេបិកា​ប្អូនស្រី​របស់ខ្លួន និង​មេដោះ​របស់នាង​ទៅ​ជាមួយ​បាវបម្រើ​របស់​អ័ប្រាហាំ និង​មនុស្ស​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេ​ដោះ​របស់​នាង អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ និង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង នឹង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:59
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់ និង​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពីអុលឡោះ‌តាអាឡា​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​អ្នក​ថា យើង​យល់​ព្រម ឬ​ជំទាស់​បាន​ឡើយ។


រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​លោក ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ​គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។


គេ​ក៏​ហៅ​រ៉ហ្វ៊ីកា​មក​សួរ​ថា៖ «តើ​កូន​យល់​ព្រម​ទៅ​ជា​មួយ​គាត់​ឬ​ទេ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស ព្រម!»។


ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​រ៉ហ្វ៊ីកា​ថា៖ «ប្អូន​រ៉ហ្វ៊ីកា​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្តាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់​គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។


នៅ​គ្រា​នោះ ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​រ៉ហ្វ៊ីកា បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេតអែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។


តើ​ខ្ញុំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ ឬ​តើ​ខ្ញុំ​ជា​ឪពុក​របស់​ពួក​គេ ឬ​បាន​ជា​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​បី​បាច់​ថែ​រក្សា​ពួក​គេ ដូច​ម្តាយ​ថែ​រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ដូន​តា​របស់​ពួក​គេ​ថា​នឹង​ប្រទាន​ឲ្យ​ពួក​គេ?


បង​ប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​អុលឡោះ​ជា​សាក្សី​ស្រាប់។