ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:51 - អាល់គីតាប

រ៉ហ្វ៊ីកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​អ្នក ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! រេបិកា​នៅមុខ​លោក​ហើយ ចូរ​យក​នាង​ទៅ​ចុះ​! សូមឲ្យ​នាង​បានជា​ប្រពន្ធ​របស់​កូនប្រុស​ចៅហ្វាយ​លោក ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ចុះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ នាង​រេបិកា​នៅ​មុខ​អ្នក​ស្រាប់ ចូរ​យក​នាង​ទៅ ឲ្យ​នាង​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:51
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​មាន​ប្រសាសន៍​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ អ្នក​ចង់​តាំង​ទី​លំ​នៅ នៅ​ទី​ណា​ក៏​បាន តាម​តែ​អ្នក​ពេញ​ចិត្ត»។


គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។


ឡាបាន់ និង​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពីអុលឡោះ‌តាអាឡា​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​អ្នក​ថា យើង​យល់​ព្រម ឬ​ជំទាស់​បាន​ឡើយ។


កាល​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា


ស្តេច​ទត​ប្រាប់​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្តាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្តី​បន្ទោស​គាត់​ឡើយ!»។


ចូរ​រៀប‌ការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។