ថ្ងៃនេះខ្ញុំបានមកដល់អណ្តូងទឹក ហើយទូរអាថា “អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ដែលជាចៅហ្វាយរបស់ខ្ញុំ ប្រសិនបើទ្រង់ពេញចិត្តឲ្យដំណើររបស់ខ្ញុំបានសម្រេច ដូចប្រាថ្នាមែន
លោកុប្បត្តិ 24:41 - អាល់គីតាប ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ព្រះគម្ពីរខ្មែរសាកល កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ |
ថ្ងៃនេះខ្ញុំបានមកដល់អណ្តូងទឹក ហើយទូរអាថា “អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ដែលជាចៅហ្វាយរបស់ខ្ញុំ ប្រសិនបើទ្រង់ពេញចិត្តឲ្យដំណើររបស់ខ្ញុំបានសម្រេច ដូចប្រាថ្នាមែន
ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
ធ្វើដូច្នេះអ្នកនឹងទៅជាប្រជារាស្ត្ររបស់អុលឡោះ ហើយទ្រង់ធ្វើជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក។