ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮរ៉ហ្វ៊ីកា ជាប្អូនរៀបរាប់នូវសេចក្តីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្តូងទឹក។
លោកុប្បត្តិ 24:29 - អាល់គីតាប រ៉ហ្វ៊ីកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅជិតអណ្តូងទឹក ព្រះគម្ពីរខ្មែរសាកល រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង |
ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮរ៉ហ្វ៊ីកា ជាប្អូនរៀបរាប់នូវសេចក្តីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្តូងទឹក។
បងប្រុស និងម្តាយរបស់រ៉ហ្វ៊ីកាពោលថា៖ «សុំឲ្យរ៉ហ្វ៊ីកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។
ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
ឥឡូវនេះកូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយឡាបាន់ ជាឪពុកធំរបស់កូននៅឯស្រុកខារ៉ានទៅ។
ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។
កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។
គាត់សួរគេទៀតថា៖ «តើបងប្អូនស្គាល់ឡាបាន់ ដែលត្រូវជាកូនរបស់ណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។