អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 24:24 - អាល់គីតាប នាងឆ្លើយថា៖ «ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។ ព្រះគម្ពីរខ្មែរសាកល នាងឆ្លើយនឹងគាត់ថា៖ “ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់មីលកា ដែលមីលកាបានបង្កើតឲ្យណាឃរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ នឹងមីលកា |
អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបអ៊ីព្រហ៊ីមថា៖ មីលកាក៏បានបង្កើតកូនប្រុសជាច្រើន ជូនណាឃរ ជាប្អូនរបស់គាត់ដែរ គឺមាន
បេធូអែលត្រូវជាឪពុករបស់រ៉ហ្វ៊ីកា។ អ្នកទាំងប្រាំបីនេះជាកូនដែលមីលកាបានបង្កើតជូនណាឃរ ប្អូនរបស់អ៊ីព្រហ៊ីម។
គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់អ្នកណា? សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។
នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់អ្នកណា?” នាងឆ្លើយថា “ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃ ពាក់ឲ្យនាង។
គាត់សួរគេទៀតថា៖ «តើបងប្អូនស្គាល់ឡាបាន់ ដែលត្រូវជាកូនរបស់ណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។