លោកុប្បត្តិ 24:47 - អាល់គីតាប47 ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់អ្នកណា?” នាងឆ្លើយថា “ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃ ពាក់ឲ្យនាង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល47 បន្ទាប់មក ខ្ញុំសួរនាងថា: ‘តើនាងជាកូនស្រីរបស់អ្នកណា?’។ នាងឆ្លើយថា: ‘ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់ណាឃរ ដែលមីលកាបានបង្កើតឲ្យគាត់’។ ខ្ញុំក៏ពាក់ក្រវិលនៅច្រមុះនាង និងកងដៃនៅដៃនាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ខ្ញុំសួរថា "តើនាងជាកូនចៅអ្នកណា?" នាងឆ្លើយថា "ខ្ញុំជាកូនលោកបេធូអែល ជាចៅលោកតាណាឃរ និងលោកយាយមីលកា"។ នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ និងកងនៅដៃរបស់នាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ នឹងមីលកា នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ ហើយនឹងកងនៅដៃនាង សូមមើលជំពូក |