អ៊ីព្រហ៊ីមវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ អ៊ីព្រហ៊ីមស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
លោកុប្បត្តិ 22:5 - អាល់គីតាប គាត់មានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់គាត់ថា៖ «ចាំនៅទីនេះ ជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំអុលឡោះនៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ័ប្រាហាំនិយាយនឹងពួកយុវជនរបស់គាត់ថា៖ “ចូរពួកអ្នកនៅទីនេះជាមួយលាចុះ រីឯខ្ញុំ និងក្មេងប្រុសនេះនឹងទៅទីនោះដើម្បីថ្វាយបង្គំ រួចត្រឡប់មកឯពួកអ្នកវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ទៅក្មេងបម្រើរបស់លោកថា៖ «ចូរនៅទីនេះជាមួយលាសិន ខ្ញុំនឹងទៅថ្វាយបង្គំជាមួយកូនខ្ញុំនៅទីនោះ រួចយើងនឹងត្រឡប់មករកឯងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ |
អ៊ីព្រហ៊ីមវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ អ៊ីព្រហ៊ីមស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
អ៊ីព្រហ៊ីមយកអុសសម្រាប់ធ្វើគូរបាន មកឲ្យអ៊ីសាហាក់ជាកូនលី រីឯគាត់វិញ គាត់កាន់ភ្លើង និងកាំបិត ហើយទាំងឪពុក ទាំងកូន ដើរទៅជាមួយគ្នា។
គាត់ផ្តាំអះលីជំអះថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ ហារូន និងលោកហ៊ើរនៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបគាត់ទាំងពីរចុះ»។
អ៊ីព្រហ៊ីមយល់ឃើញថា អុលឡោះមានអំណាចអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ គាត់ក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។