ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
លោកុប្បត្តិ 22:24 - អាល់គីតាប រីឯប្រពន្ធទីពីររបស់ណាឃរ ឈ្មោះរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត ប្រពន្ធចុងរបស់គាត់ឈ្មោះរេយូម៉ា ក៏បង្កើតធេបា កាហាំ ថាហាស និងម្អាកាដែរ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រពន្ធចុងរបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម្អាកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស នឹងម្អាកា។ |
ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
បេធូអែលត្រូវជាឪពុករបស់រ៉ហ្វ៊ីកា។ អ្នកទាំងប្រាំបីនេះជាកូនដែលមីលកាបានបង្កើតជូនណាឃរ ប្អូនរបស់អ៊ីព្រហ៊ីម។
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ គាត់បានចែកអំណោយដល់គេ ក្នុងកាលដែលគាត់នៅមានជីវិតរស់នៅឡើយ រួចគាត់ឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាហាក់ ជាកូនប្រុសរបស់គាត់។
ក្រោយមកស្តេចរេហូបោមបានតែងតាំងជាមួយនាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម។ នាងប្រសូតបានកូនបួននាក់ គឺសម្តេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។