អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 22:23 - អាល់គីតាប បេធូអែលត្រូវជាឪពុករបស់រ៉ហ្វ៊ីកា។ អ្នកទាំងប្រាំបីនេះជាកូនដែលមីលកាបានបង្កើតជូនណាឃរ ប្អូនរបស់អ៊ីព្រហ៊ីម។ ព្រះគម្ពីរខ្មែរសាកល បេធូអែលបានបង្កើតរេបិកា។ គឺប្រាំបីនាក់នេះហើយ ដែលមីលកាបានបង្កើតឲ្យណាឃរប្អូនប្រុសរបស់អ័ប្រាហាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបេធូអែលបានបង្កើតនាងរេបិកា។ អ្នកទាំងប្រាំបីនាក់នេះ ជាកូនដែលនាងមីលកាបានបង្កើតឲ្យលោកណាឃរ ជាប្អូនរបស់លោកអ័ប្រាហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ |
អ៊ីប្រាំ និងណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់អ៊ីប្រាំ ឈ្មោះសារ៉ាយ រីឯភរិយារបស់ណាឃរ ឈ្មោះមីលកា ជាកូនរបស់ហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
រីឯប្រពន្ធទីពីររបស់ណាឃរ ឈ្មោះរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។
គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែរ៉ហ្វ៊ីកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់បេធូអែល ជាចៅរបស់មីលកា និងណាឃរ ដែលជាប្អូនរបស់អ៊ីព្រហ៊ីម។
ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់អ្នកណា?” នាងឆ្លើយថា “ខ្ញុំជាកូនរបស់បេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃ ពាក់ឲ្យនាង។
រ៉ហ្វ៊ីកានៅមុខអ្នកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសចៅហ្វាយអ្នក ដូចអុលឡោះតាអាឡាមានបន្ទូល»។
ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។
ពេលអ៊ីសាហាក់មានអាយុសែសិបឆ្នាំ គាត់បានរៀបការនឹងរ៉ហ្វ៊ីកា ដែលត្រូវជាកូនរបស់បេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់ឡាបាន់ ជនជាតិអារ៉ាម។
ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយរកប្រពន្ធ ពីចំណោមកូនស្រីរបស់ឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។
បន្ទាប់មក អ៊ីសាហាក់ឲ្យយ៉ាកកូបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ជាកូនរបស់បេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់រ៉ហ្វ៊ីកា ម្តាយរបស់យ៉ាកកូប និងអេសាវ។
មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺអ៊ីសាហាក់ជាបុព្វបុរសរបស់យើង។