ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 21:18 - អាល់គីតាប

ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ក្រោកឡើង​ទៅ​លើក​ក្មេងប្រុស​ឡើង ហើយ​ត្រកង​វា​ដោយ​ដៃ​នាង​ចុះ ដ្បិត​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ក្រោក​ឡើង ទៅ​លើក​កូន​មក ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​មក ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​វា​ត្រឡប់​ជា​សាសន៍១​យ៉ាង​ធំ

សូមមើលជំពូក



លោកុ‌ប្បត្តិ 21:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។


ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្តេច​ដប់​ពីរ​នាក់ នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​វា​ដែរ។


រីឯ​កូន​ប្រុស​របស់​ស្រី​បម្រើ​នោះ​វិញ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជ‌ពង្ស​របស់​អ្នក​ដែរ»។


ពេល​នោះ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​គាត់​ពី​លើ​មេឃ​មក​ថា៖ «អ៊ីព្រហ៊ីម អ៊ីព្រហ៊ីម​អើយ!»។ គាត់​ឆ្លើយ​ថា៖ «បាទ!»។