ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:33 - អាល់គីតាប

កាលអុលឡោះ‌តាអាឡា មាន​បន្ទូល​ជា​មួយ​អ៊ីព្រហ៊ីម​រួច​រាល់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ទៅ រីឯ​អ៊ីព្រហ៊ីម​ក៏​វិល​ទៅ​ជំរំ​គាត់​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​ព្រះយេហូវ៉ា​មានបន្ទូល​ជាមួយ​អ័ប្រាហាំ​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញទៅ ហើយ​អ័ប្រាហាំ​ត្រឡប់​មក​កន្លែង​គាត់​វិញ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​អប្រាហាំ​រួច​រាល់​ហើយ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ទៅ រីឯ​លោក​អប្រាហាំ​ក៏​វិល​ទៅ​ជំរំ​លោក​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ព្រះ‌យេហូវ៉ា​បាន​លែង​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ហើយ នោះ​ទ្រង់​យាង​ចេញ​បាត់​ទៅ ហើយ​អ័ប្រា‌ហាំ​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គាត់​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​អុលឡោះ​មាន​បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចេញ​ពី​អ៊ីព្រហ៊ីម​ឡើង​ទៅ។


បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ អ៊ីព្រហ៊ីម​ជូន​ដំណើរ​ដើម្បី​លា​គ្នា។


បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​អ៊ីព្រហ៊ីម​វិញ ឈរ​នៅ​ជា​មួយអុលឡោះ‌តាអាឡា​ដដែល។


អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់ ដែល​មក​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យអុលឡោះ‌តាអាឡាជា​ម្ចាស់​មើល​ឃើញ។


ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។


យ៉ាកកូប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​មក​ជួប​គាត់។


បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ គាត់​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​អ្នក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។


បន្ទាប់​មក អុលឡោះ​ចាក​ចេញ​ពី​កន្លែង ដែល​ទ្រង់​មាន​បន្ទូល​ជា​មួយ​យ៉ាកកូប​នោះ ឡើង​ទៅ​វិញ។


អុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​ទាំង​ពីរ ហើយ​អុលឡោះ​ក៏​ចាក​ចេញ​ទៅ។