លោកុប្បត្តិ 17:26 - អាល់គីតាប អ៊ីព្រហ៊ីម និងអ៊ីស្មាអែលជាកូនបានខតាន់នៅថ្ងៃជាមួយគ្នា ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃដដែលនោះ អ័ប្រាហាំ និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ បានទទួលពិធីកាត់ស្បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងលោកអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងអ័ប្រាហាំ នឹងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ |
ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់គាត់ គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់គាត់ ឬអ្នកក្រៅដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានខតាន់ជាមួយគាត់ដែរ។